Post News Media ព័ត៌មានជាតិ ឌ្រីមសង់ ពន្ល...

ឌ្រីមសង់ ពន្លះនិចពីក្រោយ របួសធ្ងន់ស្រាល២នាក់!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើកម៉ូតូមួយគ្រឿងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ជិះដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ស្ត្រីម្នាក់ និងបុរសម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខរោងចក្រកាត់ដេរ វ៉ាយ អូលែត តាមបណ្តោយផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-7211 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX-9664 ជិះដោយមនុស្សប្រុសស្រី២នាក់ ស្របទិសដៅគ្នានៅខាងមុខពេញទំហឹង បណ្តាលខាងម៉ូតូនិចរងរបួសស្ត្រីម្នាក់ធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសស្រាល។ ចំណែកខាងម្ចាស់ម៉ូតូសង់មិនមានរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

Loading...