ព័ត៌មានជាតិ

ក្រឡាប់រថយន្តរបស់ក្រុមតន្ត្រីសម័យចៅសាយ បណ្តាលឲ្យមនុស្ស៣នាក់របួស!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តរបស់ក្រុមតន្ត្រីសម័យចៅសាយ មួយគ្រឿង បានក្រឡាប់បះជើងដោយខ្លួនឯង បណ្តាលឲ្យមនុស្ស៣នាក់របួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ លេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៤-២១៥ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ញ2105-ភព2 បើកដោយដោយម្ចាស់ក្រុមតន្ត្រីសម័យចៅសាយ ត្រឡប់មកពីខេត្តតាកែវ ចូលមកក្រុងព្រះសីហនុ ដល់កន្លែងកើតហេតុ ស្រាប់តែក្រឡាប់តែម្ដង៕

មតិយោបល់