ព័ត៌មានជាតិ

ប្រហែសមួយភ្លែត កូនយកថង់ដុតលើពូក ឆេះខ្ទេចគ្មានសល់!

កំពង់ចាម: កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ដែលធ្វើពីឈើប្រក់ស័ង្គសី២ខ្នង ទំហំប្រវែង៦ម៉ែត្រគុណ១០ម៉ែត្រ មានបន្ទប់ឥដ្ឋខាងក្រោម ដែលជាកម្មសិទ្ធរបស់ឈ្មោះ តឿន ចិន្តា (ប្តី) អាយុ ៣១ឆ្នាំ និងឈ្មោះ វ៉ាន់ សុភា អាយុ៣១ឆ្នាំ (ប្រពន្ធ)យ៉ាងសន្ធោសន្ធៅ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញពន្លត់អគ្គិភ័យខេត្ត ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យស្រុក១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យខេត្ត២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ចុះដល់ផ្ទះកើតហេតុធ្វើការពន្លត់ភ្លើងឲ្យរលត់អស់ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបរលត់ទៅវិញជាស្ថាពរ និងបានបំផ្លាញសម្ភារ:ខូចខាតរួមមាន៖ ប្រាក់ដុល្លារចំនួន ២០០ដុល្លារ, មាស១តម្លឹង, ប្លាកទីន១តម្លឹង និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះឆេះខ្ទេចអស់។

ក្នុងនោះដែរ​សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី កូនតូចរបស់គាត់ (ម្ចាស់ផ្ទះ) យកថង់ប្លាស្ទីកដុតនៅលើពូក ទើបធ្វើឲ្យភ្លើងឆេះរីករាលដាលតែម្តង៕

មតិយោបល់