Post News Media ព័ត៌មានជាតិ Update៖ ហ៊ីយ៉...

Update៖ ហ៊ីយ៉ាន់ដាយ ពន្លះជាមួយរថយន្តរបស់នាយកគ្រប់គ្រងជីធម្មជាតិ ខ្ទាតទៅបុកក្មេង២នាក់ស្លាប់និងរបួស នៅមុខផ្សារគគីរ

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្តនិងរថយន្ត រួចរុញផ្ទប់ បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់និងរបួសស្ត្រីម្នាក់។

កើតហេតុនៅថ្ងៃសៅរ៍ ១០ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៣និង៣៥នាទីរសៀល នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្តបង្ក ម៉ាកHYUNDAI MIGHTY ពណ៌ស ប្រភេទដឹកទំនិញធុនធំ ពាក់ស្លាកលេខ ភ្នំពេញ3E-0639 បើកបរដោយឈ្មោះ ឈីវ ហៃ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពុងភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ បានដាច់ហ្វ្រាំងបានគេចចុះឡើងទៅបុកជាមួយរថយន្ត ម៉ាក TOYOTA CILICA ពណ៌ទឹកប្រាក់ ប្រភេទ ទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ2D- 8611 បើកបរដោយឈ្មោះ អ៊ុ សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ នាយកគ្រប់គ្រងជីធម្មជាតិ មានទីលំនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបើកមានទិស ដៅផ្ទុយគ្នា បណ្តាលឲ្យខ្ទាតរថយន្តម៉ាកTOYOTA CILICA ទៅបុកក្មេងឈររង់ចាំឆ្លងផ្លូវ ឈ្មោះអ៊ិន ច័ន្ទបញ្ញា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្លាប់នៅកន្លែងកើតហេតុ និងបុកក្មេងជិះកង់ឈ្មោះពៅ សុវណ្ណារ៉េន ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសស្រាល គ្រួសារយកទៅផ្ទះ។

អ្នកបើកបររថយន្តឈ្មោះ ឈីវ ហៃ បានឃាត់ខ្លួន។

ករណីនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំយករថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

តាមការសន្និដ្ឋាន អ្នកបើកបររថយន្តឈ្មោះ ឈីវ ហៃ បើកបរធ្វែសប្រហែស មិនបានពិនិត្យយានយន្តរបស់ខ្លួនមុនពេលចេញដំណើរ៕

Loading...