ព័ត៌មានជាតិ

ស្នេហា3G ធ្វើឲ្យនារីកម្មកររោងចក្រម្នាក់ លង់ប្រាណទីបំផុត ទើបដឹងថាគូស្នេហ៍មានប្រពន្ធ!

ភ្នំពេញ: នារីកម្មករដ៏ស្រស់ស្អាតម្នាក់បានជិះម៉ូតូឌុបជាមួយម្តាយដើររកគូស្នេហ៍ដែលជាប្តីហេងស៊យ ខណ:ដែលជួបគ្នានៅម្តុំវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ក៏ប្រទះឃើញគូរស្នេហ៍របស់ខ្លួនជិះម៉ូតូមួយគ្រឿងដឹកប្រពន្ធដើមក៏បានស្រែកហៅឲ្យឈប់ តែបុរសកំហូចខាងលើនោះមិនបានឈប់ទេបានព្យាយាមជិះម៉ូតូរត់គេចពីសង្សាររបស់ខ្លួនរហូតដល់ចំណុចស្ពានទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ទើបនារីជាសង្សារនិងម្តាយបានស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយដេញស្ទាក់ចាប់។

កុំអីពលរដ្ឋវាយម្នាក់មួយដៃមួយជើង តែសំណាងល្អបែកធ្លាយថាជារឿងស្នេហាត្រីកោណវិញ ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងពង្រ ដឹកយកមកសាកសួរនៅចំពោះមុខសមត្ថកិច្ចម្តាយនិងនារីកម្មករខាងលើបានប្រាប់សមត្ថកិច្ចឲ្យដឹងថាដំបូងឡើយកូនរបស់គាត់បានមកពីខេត្តបាត់ដំបង មកធ្វើការរោងចក្រនៅភ្នំពេញនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នៅរោងចក្រកាត់ដេរក្រុមហ៊ុនACហើយកូនស្រីរបស់គាត់ក៏មានការទំនាក់ទំនងស្នេហាជាមួយបុរសកំហូចខាងលើរយ:ពេលជិត១ឆ្នាំមកហើយ។

ដោយបុរសនោះបានប្រាប់ថាខ្លួននៅកំលោះកំព្រាឪពុកម្តាយធ្វើឲ្យកូនស្រីគាត់អាណិតដាក់ចិត្តស្រលាញ់លើបុរសខាងលើនោះយ៉ាងខ្លាំង ហើយជនកំហូចនោះបានសន្យាថានិងចូលស្តីដណ្តឹងនាងរៀបការជាមួយគ្នា នៅមុនរដូវចូលឆ្នាំខ្មែរខាងមុខនេះ នៅឯស្រុកខាងស្រីនៅខេត្តបាត់ដំបង ដើម្បីបំពេញមុខមាត់បងប្អូនខាងស្រីហើយពួកគេក៏បានរួមរស់នៅជាមួយគ្នារយ:ពេលជិត១ឆ្នាំ ហើយដោយនារីដែលត្រូវប្រពន្ធបណ្តោះអាសន្នមិនដែលឃើញប្រាក់ខែប្តីនោះទេដោយលោកប្តីហេងស៊យនេះចាយតែប្រាក់ខែនាងបើករៀងរាល់ខែទើបនាងចេះតែមានការសង្សយ័តាមដានប្តីរបស់ខ្លួនទីបំផុត ទើបដឹងថាប្តីរបស់ខ្លួនមានប្រពន្ធដើមរួចហើយ។

ក្រោយពីសមត្ថកិច្ចនគរបាលក្រាំងពង្រធ្វើការសាកសួរហើយដោយសារតែរឿងនេះកើតឡើងនៅសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ ទើបបញ្ជូនអ្នកទាំង៣មកកាន់ប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ១ ចាត់ការបន្តវិញ។

គួរបញ្ជាក់ប្រាប់ថា នារីរងគ្រោះខាងលើមានឈ្មោះ ច.ស.ខ អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រAC ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកបុរសកំហូចខាងលើមានឈ្មោះ ស៊ុន រិទ្ធ អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រAC ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិដើមឬស្សី ឃុំដើមឬស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

មតិយោបល់