Post News Media ព័ត៌មានជាតិ ជនបរទេស ម្នាក...

ជនបរទេស ម្នាក់លោតសម្លាប់ខ្លួនពីលើអាគារខុនដូរ ខេប៉ូទិច ជាន់ទី១២!

ភ្នំពេញ: មានករណីបុរសជនបរទេសម្នាក់ បានធ្វើអត្តឃាត លោតទម្លាក់ខ្លួនពីលើអាគារជាន់ទី១២របស់ខុនដូរ ខេប៉ូទិច ស្លាប់កាលពីវេលាម៉ោង៣និង៥០នាទី ទៀបភ្លឺថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចទីតាំងលេខ៥៤ ផ្លូវលេខ៤៨២ ក្រុមទី២២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ STEPHEM RUSSELL GOURLLY ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអាមេរិក មុខរបរភ្ញៀវទេសចរ។

បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្ត ដើម្បីឲ្យខាងស្ថានទូតទំនាក់ទំនងទៅកាន់សាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

Loading...