Post News Media ព័ត៌មានជាតិ បងប្អូនធម៌! ផ...

បងប្អូនធម៌! ផឹកស៊ីស្រវឹង ឡើងលើផ្ទះចាប់រំលោភប្រពន្ធប្អូន ប្អូនមកទាន់ ទះ២កំផ្លៀង រួចប្តឹងសមត្ថកិច្ចវាយខ្នោះ..

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភសេពសន្ថវ:(មិនបានសម្រេច)។
កើតហេតុនៅវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ឈ.វ.ន ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅស្រុកល្វាឯម ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ សុខ សូរិយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្តដឹកសិស្ស ទីលំនៅសព្វថ្ងៃភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល១២ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ជនសង្ស័យនិងប្តីជនរងគ្រោះឈ្មោះ ឡា វណ្ណី បានជួបជុំគ្នាផឹកស៊ីនៅក្រោមផ្ទះជនរងគ្រោះ មានបងប្អូន៤នាក់ ហើយឈ្មោះ សុខ សូរិយ៉ា និង ឈ្មោះ ឡា វណ្ណី ក៏ជាបងប្អូនធម៌ មានរយ:ពេលជាង១ឆ្នាំ ហើយការផឹកស៊ីរហូតដល់ ម៉ោង៥ល្ងាច ឈ្មោះឡា វណ្ណី ដល់ពេលចេញពីផ្ទះ ដើម្បីទៅចងដៃមិត្តភក្តិក្នុងកម្មវិធីការ និង ឡើងផ្ទះ នៅភូមិព្រែកឬស្សី ចំពោះប្រពន្ធបានឡើងទៅដេកនៅលើផ្ទះ។ ឯការផឹកស៊ីបានបំបែកគ្នា ពេលនោះ ឱកាសប្តីជនរងគ្រោះមិននៅជនសង្ស័យបានឡើងទៅធ្វើសកម្មភាពចាប់បង្ខំជនរងគ្រោះ រួមភេទ តែពេលនោះត្រូវបានប្តីជនរងគ្រោះត្រឡប់មកពីការវិញ ហើយឡើងលើផ្ទះ ទាន់ពេលជនសង្ស័យកំពុងជិះលើប្រពន្ធខ្លួន បានចាប់ចេញ និងទះកំផ្លៀងចំនួន២ដៃ និងបានឃាត់ខ្លួនជនសង្ស័យទុក ហើយប្តឹង ទៅសមត្ថកិច្ចប៉ុស្តិ៍ មកអន្តរាគមន៍ និងបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕

Loading...