ព័ត៌មានជាតិ

កូនរមិលគុណ! យកចបជីកវាយសំពងក្បាលម្តាយស្លាប់មួយរំពេច

កំពង់ធំ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានស្រ្តីម្នាក់ ត្រូវកូនរបស់ខ្លួនយកចបជីកវាយសំពងក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចបរិវេណផ្ទះជនរងគ្រោះ នៅក្នុងភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ជា ឃីម អាយុ៦២ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះនៅ វិន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិឃុំកើតហេតុ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញស្រុកសន្ទុក កំពុងកសាងសុំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត៕

មតិយោបល់