ព័ត៌មានជាតិ

ចិត្តដាច់ម្ល៉េះ! ស្រ្តីម្នាក់ ជិះម៉ូតូឌុបប្អូនប្រុសមានជំងឺប្រចាំកាយធ្ងន់ធ្ងរ មកទុកចោលនៅមុខវត្តព្រែកលៀប ហើយជិះម៉ូតូគេចខ្លួនបាត់

ភ្នំពេញ: បុរសម្នាក់មានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរ ត្រូវនារីម្នាក់អះអាងថាជាបងស្រីដឹកតាមម៉ូតូមកទុកចោលនៅមុខវត្តព្រែកលៀប ហើយជិះម៉ូតូថាទៅទិញទឹកអំពៅគេចខ្លួនបាត់ស្រមោលរហូត។

បុរសខាងមានវ័យប្រហែល២៩ឆ្នាំ ពាក់អាវពណ៌ផ្ទៃមេឃ ស្លៀកខោក្រណាត់ ពណ៌ខ្មៅ ជើងខ្លីមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេកាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតនៅមុខវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្អូនស្រីម្នាក់លក់ភេសជ្ជ:នៅខាងមុខវត្តព្រែកលៀប បានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែលជា៧ព្រឹក ថ្ងៃដដែលមានស្ត្រីម្នាកវ័យប្រហែល៣០ឆ្នាំម្នាក់អះអាងថាជាបងស្រីរបស់បុរសខាងលើបានជិះម៉ូតូឌុបប្អូនប្រុសតាមផ្លូវជាតិលេខ៦អា ពីត្បូងមកជើង លុះមកដល់ចំណុចមុខវត្តវ៉ារិន្ទ ដែលជាកន្លែងប្អូនលក់ភេសជ្ជ:ស្ត្រីខាងលើបានឈប់ម៉ូតូនិងបានដាក់បុរសជាប្អូនប្រុសនៅក្បែរកន្លែងប្អូនស្រីលក់ភេសជ្ជ:ហើយសួររកទិញទឹកអំពៅប្អូនស្រីឆ្លើយថាអត់មានទឹកអំពៅទេមានតែកាហ្វេ ទឹកអំពៅមានតែនៅឯផ្សារឯណោះហើយស្ត្រីនោះក៏សួរទៅបុរសជាប្អូនថាផឹកកាហ្វេអត់បុរសនោះថាផឹកហើយស្ត្រីខាងលើទិញការហ្វេឲ្យបុរសនោះរួចហើយក៏និយាយថាទៅរកទិញទឹកអំពៅហើយជិះម៉ូតូចេញទៅត្បូងបាត់រហូតតែម្តង។
ប្រភពដដែលបន្តថានៅម៉ោង១០ព្រឹកថ្ងៃដដែល បុរសខាងលើក្តៅថ្ងៃមានអាការ:កន្ត្រាក់ៗដេកផ្អៀងខ្លួននៅលើកម្រប់លូខាងមុខវត្តក៏មានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលហើយក៏មានប្រជាពលរដ្ឋផ្សេងទៀតរាយការណ៍ប្រាប់នគរបាលព្រមទាំងអាចារ្យវត្តឲ្យមកមើល។

លោកឈុន អុល អាយុ៦៣ឆ្នាំ ដែលជាអាចារ្យមួយរូបនៅវត្តខាងលើបានឲ្យដឹងថាបុរសខាងឈឺនិយាយប៉ៃឡាំៗស្តាប់មិនច្បាស់ទេលោកបានដឹកបុរសខាងលើតាមរ៉ឺម៉កកង់បីពីមុខវត្តមកទុកនៅក្នុងវត្តដោយមានការណ៍ឯកភាពពីនគរបាលមូលដ្ឋាន។
លោកបន្តថាគោលបំណងរបស់លោកគឺគ្រាន់តែជួយហុចបាយហុចទឹកទៅអ្នកជំងឺប៉ុណ្ណោះព្រោះក្រែងលោកមានសាច់ញាតិមករកព្រោះមិនដឹងថាសាច់ញាតិគេនៅឯណាទេលោកថាបុរសខាងលើប្រហែលជាគ្មានម្តាយទេ។
ក្រោយកើតហេតុបុរសខាងលើស្ថិតនៅក្នុងវត្តវ៉ារិន្ទដោយអាការ:ជំងឺធ្ងន់ធ្ងរដកដង្ហើមមិនចង់ដល់គ្នាគិតត្រឹមម៉ោង១២និង៣០នាទីថ្ងៃដដែល៕

មតិយោបល់