Post News Media ព័ត៌មានជាតិ សូមជួយShare! ...

សូមជួយShare! មិនដឹងថាកូនអ្នកណាទេ លង់ទឹកស្លាប់នៅព្រៃវែង

ព្រៃវែង: លោកអធិការស្រុកពាមជរ បានប្រាប់ Post News ថា មានករណីលង់ទឹក បណ្តាលឲ្យយុវជន២នាក់ស្លាប់ និងម្នាក់ទៀតជួយសង្គ្រោះ។
កើតហេតុនៅថ្ងៃអាទិត្យ ១១កើត ខែផល្គុន ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១២និង១៥នាទី នៅចំណុចដីដុះ ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

យុវជនទាំង៣នាក់ ទី១ឈ្មោះ និល សុផានុត ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់),ទី២ឈ្មោះ យស់ ចាន់រស្មី ភេទស្រី អាយុ១៨ឆ្នាំ(ស្លាប់) និងទី៣ឈ្មោះ លន់ វិចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ (ជួយសង្រ្គោះ) រស់នៅភូមិតាអុក ឃុំវាលស្បូវ ខណ្ឌច្បាអំពៅ។
មូលហេតុ អ្នកទាំង៣នាំគ្នាមកលេងទឹកទន្លេនៅពេលទឹកនាច នៅចំណុចដីដុះ បណ្ដាលឲ្យស្លាប់២នាក់ និងសង្គ្រោះបន្ទាន់ម្នាក់ នៅមន្ទីរពេទ្យបង្អែកពាមជរ៕

Loading...