ព័ត៌មានជាតិ

នាំក្មួយទៅហែលទឹក! ភ្លេចខ្លួនមួយភ្លែត ក្មួយលង់ទឹកស្លាប់បាត់

តាកែវ: នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីក្មេងលង់ទឹកស្លាប់ នៅចំណុចអាងហែលទឹកកម្សាន្តភូមិចក ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្មេងរងគ្រោះខាងលើមានឈ្មោះ អុន ដូណិត ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិតានុប ឃុំចំបក ស្រុកសំរោង ខេត្តតាកែវ មកលេងហែលទឹកនៅអាងខាងលើជាមួយពូឈ្មោះ សាត អង្គារបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សិស្ស រស់នៅជាមួយគ្នា។

មូលហេតុ ក្មេងរងគ្រោះបានចុះទៅហែលទឹកជាមួយក្មេងៗដូចគ្នា ហើយពូក្មេងរងគ្រោះមិនចាប់អារម្មណ៍ក៏លង់ទឹកស្លាប់តែម្តង៕

មតិយោបល់