Post News Media ព័ត៌មានជាតិ អាណិតណាស់! បុ...

អាណិតណាស់! បុរសម្នាក់ មានជំងឺស្កន់ជាន់ប្រកាច់ធ្លាក់ទឹកបឹងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តតាម៉ុក លង់ស្លាប់

ឧត្តរមានជ័យ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់មានជំងឺស្កន់ជាន់ ស្រាប់តែប្រកាច់ធ្លាក់ចូលទឹកបឹងតំបន់ទេស
ចរណ៍ប្រវត្តិសាស្រ្តតាម៉ុក ហៅបឹងអូរជីក បណ្តាលឲ្យលង់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះមានឈ្មោះ វុទ្ធី ហុងលី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយពីបានទទួលនូវព័ត៌មាន ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់នឹងកន្លែងកើតហេតុធ្វើការពិនិត្យនឹងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...