ព័ត៌មានជាតិ

ចេញពីពន្ធនាគារ ខ្លាំងជាងមុន ដើរលួចកាច់កម៉ូតូ ដេកគុកវិញដដែល

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវបើកការស្រាជ្រាវចំពោះមុខសញ្ញាចេញពីពន្ធនាគារ ដែលធ្លាប់ប្រព្រឹត្តសកម្មភាពកាច់សោ.ក លួចម៉ូតូ ឃាត់ខ្លួនបានម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះសំណាក់នាគទិព្វបន្ទប់លេខ១០៥។

នគរបាលឲ្យដឹងថាកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវធ្វើការបង្ក្រាបនឹងឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៥ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍ទោសម្តងរួចមកហើយ តែក្រោយពីអនុវត្តន៍ទោសរយ:ពេល១ឆ្នាំកន្លះ នឹងក្រោយពីចេញពីពន្ធនាគាររួច មុខសញ្ញាខាងលើពុំមានការរៀងចាល នឹងបានប្រព្រឹត្តសកម្មភាពកាច់ក(ម៉ូតូ ម៉ាកហុងដាហ្សូមមើអិច ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GB.7859 របស់ជនរងគ្រោះឈ្មោះ ឯល ហ្វាទីម៉ាស់ នៅចំណុចផ្ទះលេខ៦៨ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ក្រោយពីទទួលបានបន្តឹងរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍បានធ្វើការកំណត់មុខសញ្ញា នឹងចរិតធ្វើសកម្មភាព ព្រមទាំងបើកការស្រាជ្រាវលុះមកដល់យប់ថ្ងៃ២៥ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបនឹងឃាត់ខ្លួនតែម្តងនៅចំណុចក្នុងផ្ទះសំណាក់ នាគទិព្វ បន្ទប់លេខ១០៥ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លីម សាហ្វី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខគ្មានលេខ ផ្លុវលេខ៥ ក្រុម៣ ភូមិក សង្កាត់ច្រាំចំរេះ២ ដោយឡែកបក្សពួក គូកនម្នាក់ទៀតបានរត់គេចខ្លួន ។ ហើយចំពោះមុខសញ្ញានេះព្រមទាំងបក្សពួក ក្រៅពីការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បាននឹងកំពុងប្រព្រឹត្តបទល្មើសចរាចរគ្រឿងញៀនផងដែរ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់