ព័ត៌មានជាតិ

រថយន្តFord ពន្លះឌ្រីមសង់ ស្លាប់ម្នាក់នៅនឹងកន្លែង

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តFord ពណ៌ស្ករ បានបុកជាមួយឌ្រីមសង់០១៧ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា១០និង៣០នាទី យប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ មុខរោងចក្រតុងតាឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ នៃ ភារម្យ ភេទប្រុស អាយុជាង៣០ឆ្នាំ។

ក្រោយកើតហេតុហើយនោះសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់