ព័ត៌មានជាតិ

រថយន្តអ៉ីស៊ុយៗឌីមិច បើកលឿនពេក ទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន TPI ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងបើករថយន្តម៉ាកអ៉ីស៊ុយៗមួយគ្រឿង ដល់ផ្លូវបែកជាបួនដោយសារតែល្បឿនលឿនពេក ក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍បណ្តាលឲ្យរថយន្តតូចការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ រដ្ឋសភា ក្រោយស្ថានទូតសូវៀតជិតកុងទ័ន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 5A-1465 បើកតាមបណ្តោយផ្លូវក្រោយស្ថានទូតសូវៀត ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកអ៉ីស៊ុយៗឌីមិច ទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវរដ្ឋសភាវ៉ាក់អឺគ្នាត្រង់ផ្លូវបែកជាបួន ចាប់ហ្រាំ្វងអូសបុករថយន្តធំបណ្តាលឲ្យរថយន្តអ៉ីស៊ុយៗនោះរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុតាកុងរថយន្តអ៉ីស៊ុយៗព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុដោយសារតែខ្លួនមានជាតិអាកុលហើយឲ្យតំណាងមកដោះស្រាយសងសំណងទៅរថយន្តធំចំនួន៦០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់