ព័ត៌មានជាតិ

ជនជាតិកូរ៉េ ស្រវឹងបើករថយន្តអូឌីឆ្លងផ្លូវ ត្រូវរថយន្ត១គ្រឿងទៀត ខ្ទេចគ្មានសល់!

ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ ស្រវឹងស្រាបើករថយន្តឆ្លងផ្លូវលឿនខ្វះកាប្រុងប្រយត្ន័ ត្រូវរថយន្តមួយគ្រឿងបុកចំកង់ខាងក្រោយបណ្តាលឲ្យខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់ថ្ងៃ ឈានចូលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវសម្តេចជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិកូរ៉ម្នាក់ បើករថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2463 បើកបរក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានឆ្លងផ្លូវហាណូយ ឆ្ពោះទៅផ្លូវសម្តេចជាសុីម ដោយខ្វះកាប្រុងប្រយត្ន័និងល្បឿនលឿនផងនោះ ក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកលុចសុីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-9383 បើកបរដោយបុរសម្នាក់រួមដំណើរនិងមិត្តភក្តិ៤ទៅ៥នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់បុកចំកង់ខាងក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីស ផ្ទុះពោងទាំង២ តែមិនបង្កឲ្យមានអ្នករងរបួសឡើង។ចំណែករថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដើម្បីបញ្ចប់នៅនឹងកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕

មតិយោបល់