ព័ត៌មានជាតិ

ស្រវឹងបើកម៉ូតូ ទៅបុកម៉ូតូ១ទៀតពីក្រោយ សន្លប់ស្តូកស្តឹងខ្លួនឯង!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើកម៉ូតូមួយគ្រឿងទៀតជិះដោយស្រ្តីពីនាក់ពីក្រោយបណ្តោយឲ្យសន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្ពានអាកាស៥មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2807 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកអាយខុន ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 1AL-9389 ជិះដោយស្រ្តី២នាក់ បើកនៅខាងមុខស្របទិសដៅគ្នាពីក្រោយបណ្តាលឲ្យដួលបោកនឹងថ្នល់រងបួសសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណ:នោះក៏មានរថយន្តសង្គ្រោះបន្ទាន់មកយកជនរងគ្រោះយកទៅសង្គ្រោះតែជនរងគ្រោះដឹងខ្លួនឡើងវិញមិនបានទៅសង្គ្រោះនោះទេ។ចំណែកស្ត្រី២នាក់ខាងម្ចាស់អាយខុនរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះបានឲ្យភាគីទាំងសងខាងសម្របសម្រួលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហតុ៕

មតិយោបល់