ព័ត៌មានជាតិ

ចាស់ៗអស់ហើយជក់គ្រឿងញៀន មានទាំងដាវ១ទៀត!

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានសហការជាមួយកម្លាំងសាលាសង្កាត់ស្ទឹងមានជ័យ​ បានឃាត់ខ្លួ​នសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន​។

​ការចុះត្រួតពិនិត្យរដ្ឋបាលនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី២ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ជនសង្ស័យទាំង៤នាក់ ដែលបានឃាត់ខ្លួននោះ ៖ ១-ឈ្មោះ ប៉ាត សំបូរ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី២ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ប៉ាន ផាន់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
​៤-ឈ្មោះ ផល សុប៉ូឡូ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវ៥៩៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនដូចជា ៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៣កញ្ចប់ថង់ (ក្នុងនោះមាន ២កញ្ចប់តូច និង​ ១កញ្ចប់ធំ) និង ដាវសាវម៉ូរ៉ៃកែច្នៃ១ដើម ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕

មតិយោបល់