Post News Media ព័ត៌មានជាតិ ឃោឃៅណាស់! ចាក...

ឃោឃៅណាស់! ចាក់សាំងដុតប្រពន្ធនិងកូនខ្លួនឯងដែលកំពុងដេកក្នុងមុង!

ស្វាយរៀង: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណ:ដែលបុរសម្នាក់ឈ្លោះជាមួយប្រពន្ធតិចតួចសោះ ឈានទៅដល់ការចាត់សាំងដុតប្រពន្ធនិងកូនខ្លួនឯង ដែលកំពុងដេកក្នុងមុង ក្នុងបំណងដុតឲ្យស្លាប់។

ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ ថុល ចាន់ អាយុ៤៧ឆ្នាំ រីឯប្រពន្ធឈ្មោះ តឿ ចិន្ដា អាយុ៣៧ឆ្នាំ និងកូនឈ្មោះ វ៉ាត់ សុជាតិ អាយុ៦ឆ្នាំ រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។

ដោយឡែកជនសង្ស័យជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់តាមច្បាប់បន្តទៀត៕

Loading...