Post News Media ព័ត៌មានជាតិ ក្រុមចោរលួចកា...

ក្រុមចោរលួចកាត់ខ្សែភ្លើងរដ្ឋចំនួន៣នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យជាមុខសញ្ញាលួចកាត់ខ្សែភ្លើងរដ្ឋចំនួន ៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងព្រៃស ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានធ្វើទ្បើងដោយយោងតាមពាក្យបណ្ដឹង ឈ្មោះ ទេព កោសល្យ ភេទប្រុសអាយុ៤១ឆ្នាំ តំណាងការិយាល័យនីតិកម្មទូរគមនាគមន៍កម្ពុជា ។

ជនសង្ស័យទាំងបីទី១.ឈ្មោះ អ៊ាន អ៊រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសខ្សែកាប ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទី២.ឈ្មោះ អ៊ិន វិរ: ហៅ អូន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសខ្សែកាប ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី៣ ឈ្មោះ សាយ សាវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសខ្សែកាប ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន៖ ខ្សែកាបប្រភេទកូបព័រប្រវែងប្រហែល ៥០ ម៉ែត្រចំនួន១ខ្សែ ជណ្ដើរអាលុយមីញូមចំនួន១ ម៉ូតូអូសរឺម៉ក ម៉ាកវ៉េវចំនួន១គ្រឿង ឬស្សីប្រហែល៤ម៉ែត្រ១ដើម ដង្កាប់ចំនួន២ ដង្កាប់មុខវែងចំនួន១ សោជញ្ជៀនលេខ២២ចំនួន១ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាលវេលាពថ្ងៃខែកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានជិះម៉ូតូចេញល្បាត តាមបណ្ដោយផ្លូវបេតុងព្រៃស រហូតដល់ត្រង់ចំណុចភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃើញជនសង្ស័យចំនួន៣នាក់ រួមជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកវ៉េវចិន ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1AO- 7854 លេខម៉ាស៊ីន 0725039 (ម៉ូតូចាស់) មានរទេះពីក្រោយ១ កំពុងធ្វើសកម្មភាពលួចកកាត់យកខ្សែកាបកូបព័រ របស់ទូរគនាគមន៍កម្ពុជា ពេលជនសង្ស័យ
ឃើញសមត្ថកិច្ច ពួកគេបាននាំគ្នាជិះម៉ូតូរឺម៉កខាងលើគេចខ្លួន ពីកើតទៅលិចតាមផ្លូវបេតុងព្រៃស។ ពេលនោះសមត្ថកិច្ច ក៏បានដេញតាមឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ
ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Loading...