ព័ត៌មានជាតិ

រថយន្ត ពន្លះម៉ូតូ១គ្រឿង ផ្ដាច់ជីវិតបុរសម្នាក់ នៅតាកែវ

តាកែវ: នៅវេលាម៉ោង ៩ និង១០ នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ២ ចន្លោះគីទ្បូម៉ែត្រ៣៤ និង៣៥ ត្រង់ចំណុចភូមិទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។

រថយន្តមិនស្គាល់ម៉ាក បើកមកពីទិសខាងជើង មកបុកជាមួយនឹងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៦ បើកបរពីទិសខាងត្បូង ដោយឈ្មោះ សៅ គឺ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ ជំនួយការមេធាវី (ស្លាប់) មានលំនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្រោយកើតហេតុ រថយន្តបានបើករត់គេចខ្លួនបាត់ ចំណែកឯសាកសពវិញ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់