ព័ត៌មានជាតិ

រថយន្តពីរគ្រឿងសាកកម្លាំងគ្នា មានអីរងការខូចខាតទាំងសងខាង

ពោធិសាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រងរថយន្ត ២គ្រឿងប៉ះទង្គិចគ្នា រងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ដែលហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៧ យប់ថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០១៨ នៅលើផ្លូវជាតិលេខ ៥ ចន្លោះគីទ្បូម៉ែត្រលេខ ១៥៩ និង ១៦០ ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សាស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តម៉ាកលុចស៊ីស ពណ៌ស ពាក់ស្លាកលេខ GRV0351 ធ្វើចរាចរណ៍ពីកើតទៅលិច បើកបរដោយឈ្មោះ ស៊ិន ឈាង អាយុ ៦៨ឆ្នាំ ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅភូមិករហាល ឃុំករហាល ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងរថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពត 2A-2007 ធ្វើចរាចរណ៍ពីលិចទៅកើត អ្នកបើកបរឈ្មោះ ហៀង វណ្ណ: អាយុ ២៥ ឆ្នាំ ភេទ ប្រុស ជនជាតិ ខ្មែរ រស់នៅភូមិពូន ឃុំទំពាំងសីឡា ស្រុកបន្ទាយមាស ខេត្តកំពត ( ធ្វើចរាចរណ៍ពីលិចទៅកើត )។

វត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា រក្សាទុកបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់