Post News Media ព័ត៌មានជាតិ តុលាការ ឃុំខ្...

តុលាការ ឃុំខ្លួនក្រុមចោរ ឆក់ ប្លន់ ២នាក់ នៅក្នុងគុកព្រៃ ស ដើម្បីកាត់បន្ថយ បទល្មើសលួច

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ២រូប បានចេញដីកា ផ្សេងៗ គ្នាបង្គាប់ឱ្យឃុំខ្លួន លើជនត្រូវចោទ ជាចោរ ឆក់ និងប្លន់ ចំនួន ២នាក់ នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្នសិន ដើម្បីបន្តនីតិវិធីនាពេលក្រោយ។

សមត្ថកិច្ច បានឱ្យដឹងថា លោក គង់ សំសារ៉េត ជាតំណាងអយ្យការ បានចោទប្រកាន់លើ៖
-ទី១ឈ្មោះ ហ៊ឹម វិរុត ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ពីបទ លួច (ឆក់កាបូប និងទូរស័ព្ទ ជនបរទេស) ប្រព្រឹត្ដនៅចំណុចមុខផ្ទះលេខ១៥ ផ្លូវ៣០៤ ភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។

-និងទី២ ឈ្មោះ ថាំង សុខលីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ចោរ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត និងបទ រក្សាទុកដោយខុសច្បាប់នូវ សារធាតុញៀន ដែលប្រព្រឹត្ដកាលពីថ្ងៃទី២២ ខែកុម្ភ:ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់សេះមាស ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន បញ្ជាក់ថា នៅពេលឃាត់ខ្លួនជនត្រូវចោទទី១ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាក ស៊ុយសុគីនិច ពណ៌ផ្កាឈូក ចំនួន ០១គ្រឿង
-អាវពាក់ធ្វើសកម្មភាព ចំនួន ០១
-និង មួកសុវត្ថិភាពធ្វើសកម្មភាព ចំនួន ០១

ចំណែកនៅពេលឃាត់ខ្លួនជនត្រូវចោទទី២ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
-កាំភ្លើងខ្លីម៉ាក កា៥៩ លេខ ៤១៤០ ផលិតនៅរុស្ស៊ី ចំនួន ០១ដើម
-បង់ចំនួន១ មានគ្រាប់ ចំនួន ០៣គ្រាប់
-ថ្នាំញៀនចំនួន ០១ថង់តូច
-និងម៉ូតូម៉ាកហុងដា MSX ចំនួន ០១គ្រឿង៕

Loading...