ព័ត៌មានជាតិ

​អាណិតណាស់! ស្រ្តីរើសអេតចាយម្នាក់ ដេកស្លាប់នៅមុខមន្ទីរអប់រំខេត្តព្រះសីហនុ..

ព្រះសីហនុ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ក្រោយពីប្រទះឃើញសាកសពស្ត្រីម្នាក់មានភួយដណ្តប់ និងមានអាហារក្បែរខ្លួន នៅក្នុងព្រៃស្មៅខាងមុខមន្ទីរអប់រំខេត្តព្រះសីហនុ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យលើសាកសព និងមានប្រជាពលរដ្ឋស្គាល់ផងនោះ គឺជាជនអនាថា គ្មានអត្តសញ្ញាណ ដើររើសអេតចាយ និងថានេះជាករណីដេកស្លាប់ដោយខ្លួនឯង មិនពាក់ពន្ធ័និងអំពើឃាតកម្មអ្វីទេ។ ក្រោយពិនិត្យរួច សាកសព ត្រូវបានសមត្ថកិច្ចយកទៅបូជានៅវត្តឥន្ទញ្ញាណ(វត្តក្រោម)ដោយសារគ្មានសាច់ញាតិ៕

មតិយោបល់