ព័ត៌មានជាតិ

ចង់ដឹងអត់ ពិធីបុណ្យទន្លេខាងមុខនេះ នឹងចាប់ផ្ដើមនៅថ្ងៃណា?

កណ្តាល: ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ទោ អ៑ាវ ចម្រើន នៅព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរការ នព្វ​ស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែន​ការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យទន្លេ លើកទី៤ ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើឡើងនៅដងទន្លេបាសាក់ ខាងមុខសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី​០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គ​ស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចួលរួម​ពីក្រសួងពាក់ព័ន្ធ ប្រធានមន្ទីរជុំវិញខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរ​បាលខេត្ត លោកស្នងការរង អធិការនគរបាលស្រុក និងក្រុងទាំង១១ សមត្ថកិច្ចកងរាជអាវុធ​ហត្ថ និងសមត្ថកិច្ចយោធាជាច្រើនរូបទៀត៕

មតិយោបល់