ព័ត៌មានជាតិ

ភ្លើងឆេះព្រៃរាលដាលដល់ផ្ទះ ឆេះខ្ទេចគ្មានសល់!..

ឧត្តរមានជ័យ: នៅវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិហនុមាណ,ថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល មានករណីភ្លើងឆេះផ្ទះទំហំ ៩ម៉ែត្រ គុណ១២ម៉ែត្រ ប្រកស្បូវ ជញ្ជាំងក្ដារ ម្ចាស់ផ្ទះឈ្មោះ ធាំ សុជិន ភេទប្រុស អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះ សឿក សារឹម អាយុ៥៤ឆ្នាំ អស់សម្ភារ:ស្រូវចំនួន២០ការុង សៀវភៅគ្រួសារសំបុត្របញ្ជាក់កំណើតនិងសម្ភារ:មួយចំនួនទៀត។
មូលហេតុភ្លើងព្រៃរាលមកឆេះ៕

មតិយោបល់