ព័ត៌មានជាតិ

ឪពុកចិត្តកំណាច! កូនស្រីខ្លួនឯងក៏មិនលើកលែង..

ស្ទឹងត្រែង: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីទទួលបានពាក្យបណ្តឹងពាក់ព័ន្ធករណីឪពុកបង្កើតបានចាប់រំលោភកូនស្រីខ្លួន កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ ភូមិវាលព្រីង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជនសង្ស័យជាឪពុកឈ្មោះ ឆាយ សុភ័ណ្ឌ អាយុ៤០ឆ្នាំ។ ចំណែកក្មេងរងគ្រោះអាយុ១២ឆ្នាំ ជាកូនស្រីបង្កើត។

បើតាមក្មេងរងគ្រោះខាងលើ បានឲ្យដឹងថា ជនសង្ស័យជាឪពុកបានគំរាមនាងមិនឲ្យស្រែក ហើយយកក្រណាត់មករុំមុខ និងត្រកងបីនាងដើរចូលទៅក្នុងព្រៃស្ងាត់ និងបានសម្រាតខោអាវរួចចាប់រំលោភរហូតបានសម្រេចតែម្តង៕

មតិយោបល់