ព័ត៌មានជាតិ

សុំសមត្ថកិច្ចបើកបញ្ច្រាសផ្លូវ តែសមត្ថកិច្ចមិនឲ្យបើក បន្ថែមល្បឿនបើកបុក ផ្អើលពេញផ្លូវ!

ភ្នំពេញ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ បើករថយន្តមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4558 រួមដំណើរជាមួយប្រពន្ធ និងកូនតូចៗ បានសុំសមត្ថកិច្ចចរាចរណ៍បត់បញ្ច្រាសទិសចរាចរណ៍ ដើម្បីឆាប់បានទៅដល់ផ្ទះ តែសមត្ថកិច្ចមិនអនុញ្ញាតព្រោះខុសនឹងច្បាប់ចរាចរណ៍និងបានឈរនៅខាងមុខរថយន្ត ស្រាប់តែបុរសរូបនេះមិនស្តាប់បន្ថែមល្បឿនបើកទៅមុខ បុកសមត្ថកិច្ចដើម្បីបន្តដំណើរទៅមុខទៀត សំណាងល្អសមត្ថកិច្ចលោតគេចចេញទាន់។

ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការដេញតាមឃាត់រថយន្តនោះ យកមកកន្លែងកើតហេតុវិញដើម្បីធ្វើការណែនាំនិងអប់រំផងដែរ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ៕

មតិយោបល់