ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចុះត្រួតពិនិត្យជនជាតិវៀតណាមលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់

ភ្នំពេញ: នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានទួលគោក ប៉ុស្ត៍នគរបាលរដ្ឋបាលបឹងកក់ទី២ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ៦១៦ ភូមិ១៩ សង្កាត់បឹងកក់ទី២ ណ្ឌទួលឝោក។

ជាលទ្ធផល ពិនិត្យឃើញមានបុរសជនជាតិវៀតណាមម្នាក់ គ្មានលិខិតឆ្លងដែនហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់