ព័ត៌មានជាតិ

កំពុងតែអូសត្រីសុខៗ ស្រាប់តែងងឹតមុខដួលស្លាប់!..

​កំពង់ស្ពឺ: ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៧ មានឈ្មោះ នៅ អិត ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិចុងបឹង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកអូសត្រីជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ ប៉ាត ជឹម អាយុ ៦៤ឆ្នាំ នៅត្រពាំងត្នោតជ្រុំ ខាងកើតភូមិគោកព្នៅ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចម្ងាយប្រហែល៥០០ម៉ែត្រ រហូតដល់ម៉ោង ១០និង៣០នាទី ឈ្មោះ នៅ អិត បានខ្យល់គស្លាប់នៅចំណុចខាងលើ។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ រួចប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់