ព័ត៌មានជាតិ

ពុទ្ធោ រន្ធត់ចិត្តយ៉ាងណាទៅ! នាំគ្នាទៅលេងទឹក លង់ស្លាប់ម្តង២នាក់..

កំពង់ស្ពឺ: មានករណីក្មេងតូចៗ២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុច ស្រះទឹកខាងត្បូង ភូមិអកយំ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចម្ងាយ៤០០ម៉េត្រ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់នេះ ទី១មានឈ្មោះ រឿន ផាន់ណា ភេទប្រុស អាយុ៣ឆ្នាំ និងទី២ឈ្មោះ ផើង អ៊ូរី ភេទស្រី អាយុ៣ឆ្នាំ ។ ក្មេងទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីនាំគ្នាទៅលេងទឹកនៅកន្លែងកើតហេតុខាងលើ ក៏បណ្តាលឲ្យលង់ទឹកស្លាប់តែម្ដង៕

មតិយោបល់