ព័ត៌មានជាតិ

លឺសូរសំឡេងផ្ទុះ ក្រឡេកមើលផ្ទះឆេះខ្ទេច!

សៀុមរាប: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ លឹង សុខ អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ រស់ រុំ អាយុ២៨ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះអស់ ទូរទស្ស១គ្រឿងម៉ាកJG ,ខោអាវមួយចំនួន, ចានឆ្នាំងមួយចំនួនតូច ចំណែកលុយកាក់ពុំមានទេ។
ចំណែកមូលហេតុ គឺកើតឡើងដោយសារតែទុស្សេចរន្តអគ្គិសនី ដោយម្ចាស់ផ្ទះជាប្រពន្ធអង្គុយលេងផ្ទះនៅបង ខាងត្បូងផ្ទះ ស្រាប់តែលឺសំឡេងផ្ទុះ បណ្តាលឲ្យឆេះផ្ទះដែលមានទំហំ៥គុណ និង ៧ ម៉ែត្រ ជញ្ជាំងបាំងស្លឹកដំបូលប្រក់ស័ង្កសី ខូចខាត៨៥ភាគរយ៕

មតិយោបល់