ព័ត៌មានជាតិ

បុគ្គលិក សហគ្រាស សុក ហ៊ុយ កម្ចីប្រាក់សាខាអង្គតាសោម ចង.កសម្លាប់ខ្លួន!

តាកែវ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានការប្រទះឃើញបុគ្គលិក សហគ្រាស សុក ហ៊ុយ កម្ចីប្រាក់សាខាអង្គតាសោម បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ពៅ សុក្រ គន្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅផ្ទះកើតហេតុ មុខរបរជាបុគ្គលិកសហគ្រាស សុក ហ៊ុយ កម្ចីប្រាក់សាខាអង្គតាសោម មានវិបត្តិផ្ទាល់ខ្លួនក្នុងគ្រួសារ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកខាងក្រោយផ្ទះរបស់ខ្លួនស្លាប់តែម្តង។

ក្រោយកើតហេតុ កម្លាំងជំនាញយើងបានចុះ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់ចុះពិនិត្យសពដល់កន្លែងកើតហេតុ ជាលទ្ធផលឃើញថា សាកសពខាងលើពិតជាបានចង ក សម្លាប់ខ្លួន ដោយខ្លួនឯងពិតប្រាកដមែន ៕

មតិយោបល់