Post News Media ព័ត៌មានជាតិ ជនបរទេសជាភ្ងៀ...

ជនបរទេសជាភ្ងៀវទេសចរណ៍ម្នាក់ ឆ្លងជំងឺអាសន្នរោគស្លាប់ ខណ:ដែលឈប់ម៉ូតូអង្គុយលើដី!

សៀមរាប: លោកវរសេនីយ៍ឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានប្រាប់ Post News ថា នៅថ្ងៃ អាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១រសៀល មានករណីជនបរទេសម្នាក់ស្លាប់ដោយជំងឺអាសន្នរោគ ក្នុងនោះមានជនបរទេស(ភ្ងៀវទេសចរណ៍)ចំនួន៦នាក់(ជនជាតិហូឡង់) បានធ្វើដំណើរដោយម៉ូតូចំនួន៦គ្រឿង ក្នុងទិសដៅពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ដោយឆ្លងកាត់ក្នុងភូមិសាស្ត្រ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ លុះមកដល់ចំណុច ព្រៃសំបុកសត្វ ភូមិ តាអំ ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ Rens Conweleers ភេទប្រុស អាយុ២៨ឆ្នាំ(ជនជាតិហូឡង់) បានឈប់ម៉ូតូហើយចុះអង្គុយលើដី ពេលភ្លាមនោះក៏រាគ និង ក្អួត ហើយ ប្រកាច់ចេញឈាមតាមច្រមុះ ស្លាប់នៅនឹងកន្លែងតែម្តង ពេលនោះ មិត្តភក្តិជនរងគ្រោះក៏បានហៅគោយន្តកន្រ្ទៃអ្នកភូមិដឹកចេញពីចំណុចព្រៃសំបុកសត្វហើយបានផ្ទេរដាក់ឡានមន្ទីរពេទ្យបង្អែកស្រុក នៅចំណុចប្រឡាយ៧៨ ស្ថិតក្នុងភូមិ ភ្នំលៀប ឃុំ ភ្នំលៀប ស្រុកព្រះនេត្រព្រះ។

ចំពោះសាកសពបានដឹក មកមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ហើយជំនាញបច្ចេកទេសនគរបាលខេត្ត នឹងកម្លាំងបច្ចេកទេសស្រុកធ្វើកោសល្យវិច័យ នឹងចម្លើយរបស់មិត្តភក្តិរបស់សាកសព ពិតជាស្លាប់ដោយសារជំងឺអាសន្នរោគប្រាកដមែន។
បញ្ជាក់សាកសពត្រូវបានខាងជំនាញបច្ចេកទេសខេត្តដឹកយកទៅខេត្តតាមរថយន្តសាមុយ៕

Loading...