ព័ត៌មានជាតិ

ចេញពីបុណ្យអ្នកភូមិ បាត់មិនឃើញមកផ្ទះ២ថ្ងៃ បែរជាឃើញក្នុងស្រះទឹក !

ស្វាយរៀង: សពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងស្រះទឹកមួយកន្លែង បន្ទាប់ពីបាត់មិនឃើញមកផ្ទះរយ:ពេល២ថ្ងៃ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងភូមិ​ព្រៃ​ចំណារ ឃុំ​ខ្សែ​ត្រ​ស្រុក កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង។

សពស្ត្រី​រង​គ្រោះ​ឈ្មោះ ថោ​ង អិត អាយុ​៤៨​ឆ្នាំ បានចេញពីផ្ទះ​ដោយ​បាន​ទៅ​ចូលរួម​ពិធីបុណ្យ​អ្នក​ភូមិ តែបែរជាបាត់​មិនឃើញ​មក​ផ្ទះវិញសោះ ផ្អើលអ្នកភូមិដើររកមើល ស្រាប់តែឃើញ សពអណ្តែត​ក្នុងទឹកស្លាប់ទៅហើយ

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់