Post News Media ព័ត៌មានជាតិ អុញនោះ! កំពុង...

អុញនោះ! កំពុងជក់អារម្មណ៍ផងក្រោមដើមឈើបេងត្រជាក់ស្រួលផង ប៉ូលិសមកដល់អស់អារម្មណ៍រលីង!

ពោធិ៍សាត់: កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំដោយ លោកអនុសេនីយ៍ទោ ព្រឿន ហាន អធិការរងផែននគរបាលយុត្តិធម៌ តាមចង្អុលការរបស់ លោក វរសេនីយ៍ទោ ធាង ឡេង អធិការ បានចាប់បង្ក្រាបលើទីតាំងវង់ល្បែងស៊ីសង (លេងបៀរស៊ីគូថៃចំនួន២វង់)នៅក្រោមដើមឈើបេង ចំណុចដីភូមិរបស់ឈ្មោះ ឡាង ម៉ុម ក្នុងភូមិ ចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជាលទ្ធផល សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ទី១ឈ្មោះ សេង រដ្ឋា ភេទស្រី អាយុ ៤១ឆ្នាំ ,ទី២ឈ្មោះ សាន់ រដ្ឋា ភេទស្រី អាយុ៣៦ឆ្នាំ ,ទី៣ឈ្មោះ ងួន សេម ភេទស្រី អាយុ ៣៦ឆ្នាំ ,ទី៤ឈ្មោះ ហួត ថានី ភេទស្រី អាយុ៣៧ ឆ្នាំ (អ្នកលេង) និងទី៥ឈ្មោះ ឡាង ម៉ុម ភេទស្រី អាយុ៣០ឆ្នាំ (អ្នកយកតុង)។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន បៀរចំនួន១៨១សន្លឹក ពណ៌ខៀវ , លុយខ្មែរ១១៩,០០០រៀល , កម្រាលកន្ទេលចំនួន២ ,កន្សែងពោះគោចំនួន២ និងស្បែកជើង ចំនួន ១១​។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

Loading...