ព័ត៌មានជាតិ

រថយន្តព្រូស ម្ចាស់ឱនរើសទូរសព្ទ ងើបមកវិញ បុកម៉ាំង!

ភ្នំពេញ: បុរសម្នាក់ឱនរើសទូរសព្ទស្រាប់តែរើសហើយងើបមកវិញក៏រេចង្កូតបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ដែលជាតៃកុងរថយន្តព្រូស នោះបានបញ្ជក់ប្រាប់ថា មុនពេលកើតហេតុរថយន្តព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-6198 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ស្រាប់តែធ្លាក់ទូរសព្ទទៅក្រោមចង្កូតរថយន្ត ខ្លួនក៏ឱនរើសទូរសព្ទហើយងើបមកវិញបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវខូចខាតបែកក្បាលនាគអស់១កង់រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្តបែកធុងទេកបន្តដំណើរទៅមុខលែងរួច ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏មកវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់