Post News Media ព័ត៌មានជាតិ ស្ត្រីសតិមិនស...

ស្ត្រីសតិមិនសូវគ្រប់ម្នាក់ ឈឺពោះសម្រាលកូនតាមដងផ្លូវ!

ភ្នំពេញ: នារីវ័យប្រហែល២៧ឆ្នាំម្នាក់ ដែលមានសតិមិនសូវគ្រប់បានឈឺពោះសម្រាលកូនតាមដងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចផ្សារ៧មករា ផ្នែកខាងត្បូង តាមបណ្តោយផ្លូវ៦១៤ កែងនិងផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីមានផ្ទៃពោះម្នាក់ដែលមានវ័យប្រហែល២៧ឆ្នាំនិងមានសតិមិនសូវគ្រប់ បានដើរទៅវិញទៅមកនៅត្រង់ចំណុចកើតហេតុ និងបានស្រែកត្អូញថាឈឺពោះ ថែមទាំងមានសភាពដូចជាបែកទឹកភ្លោះទៀតផង។ ភ្លាមៗនោះប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានទាក់ទងហៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តថា គេសង្កេតឃើញនារីមានផ្ទៃពោះខាងលើបានដើរដេកតាមសំយ៉ាបផ្ទះរបស់គេនៅម្តុំកន្លែងកើតហេតុអស់រយ:ពេលជាងមួយខែមកហើយ តែមិនដែលមានក្រុមគ្រួសារបងប្អូនមកសួររកនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងនៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត ឲ្យចុះមកដឹកយកនារីខាងលើទៅដើម្បីសម្រាលកូន៕

Loading...