Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឯកស...

សមត្ថកិច្ចឯកសណ្ឋានស៊ីវិល២នាក់ ជិះដេញចាប់ក្រុមក្មេងទំនើងដែលជិះម៉ូតូប្រដេញគ្នាចាប់បាន៩នាក់ ផ្អើលពេញខណ្ឌ៧មករា

ភ្នំពេញ: បុរស២នាក់ស្លៀកពាក់ស៊ីវិល បានអះអាងថា​ នៅខាងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ និងនៅខាងសេនាធិការ បានជិះម៉ូតូដេញចាប់យុវជនទំនើង៩នាក់ ដែលជិះម៉ូតូប្រដេញគ្នានៅតាមបណ្ដោយផ្លូវព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាចុះជួយអន្តរាគមន៍ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើបណ្តោយព្រះសីហនុ ត្រង់ចំណុចភ្លើងស្តុបវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងខាងលើនេះ បានជិះម៉ូតូប្រដេញគ្នាតាំងពីចំណុចកោះពេជ្រ មកតាមផ្លូវព្រះសីហនុ ដោយមានបុរស២នាក់បានអះអាងថា​ នៅខាងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ និងនៅខាងសេនាធិការ បានជិះម៉ូតូដេញចាប់យុវជនទំនើងទាំង៩នាក់ រហូតមកដល់ចំណុចភ្លើងស្តុបវត្តមហាមន្ត្រី​ ហើយស្របពេលសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករា​ កំពុងល្បាតផង ក៏បានស្ទាក់ចាប់បានតែម៉ូតូ៤គ្រឿង និងមនុស្ស៩នាក់។

‎​បើតាមការៀបរាប់ពីក្រុមក្មេងទំនើងទាំងនោះបានឲ្យដឹងថា ពួកគេបានជិះម៉ូតូបណ្ដើរគ្នាទើបតែចេញពីកោះពេជ្រ បំណងទៅស្ទឹងមានជ័យ ពេលកំពុងជិះក៏មានបុរស២នាក់ស្លៀកពាក់ស៊ីវិលបានឃាត់ឲ្យពួកគេឈប់និងមានទាំងកាំភ្លើងភ្ជង់ពួកគេថែមទៀត ដោយមានការភិតភ័យពេកពួកគេក៏ឈប់ស្រាប់បុរស២នាក់ដែលអះអាងខ្លួនថាជាសមត្ថកិច្ចយកវិទ្យុទាក់ទង( ID )វាយក្បាលបណ្ដាលឲ្យយុវជនម្នាក់ក្នុងចំណោមបក្ខពួក៩នាក់រងរបួសបែកក្បាល។

ក្រោយមក សមត្ថកិច្ចខណ្ឌ៧មករា បាននាំខ្លួនភាគីទាំងសងខាងយកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំ ៕

Loading...