ព័ត៌មានជាតិ

ចប់ហើយ! បុគ្គលិកសណ្ឋាគារប៉ីឡាបុង និងសន្តិសុខ ធានាគារប៊ូយុង ឆក់កាបូបពីនិស្សិតសកលវិទ្យាល័យន័រតុន ជាប់ខ្នោះសមត្ថកិច្ច!

ភ្នំពេញ: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២និង២០នាទី មានករណីលួច ឆក់កាបូបលុយ កើតឡើងនៅចំណុចមុខផ្ទះលេខ៩០អឺ០ ផ្លូវលេខ១២៨ កែងផ្លូវលេខ១០៧ ភូមិ ៣ សង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ៣នាក់៖

ទី១-ឈ្មោះ ម៉ាប់ ឆាយហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិងទីលំនៅ មិនពតប្រាកដ ( ជនដៃដល់ ) ។
ទី​២-ឈ្មោះ ឡាក់ ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារប៉ីឡាបុង ស្នាក់នៅផ្ទះជួលបន្ទប់លេខ ០៤៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចម្ការមន ។
និងទី​៣-ឈ្មោះ លាភ សុវណ្ណរ៉េត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខ ធានាគារប៊ូយុង ទីលំនៅ​ផ្ទះមិនចាំលេខ ផ្លូវលេខ២៤០ សង្កាត់ ជ័យជំន: ខណ្ឌ ដូនពេញ ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន​ ៖ ម៉ូតូ១គ្រឿង ម៉ាកSUZUKI NEXពណ៌ ខ្មៅ-ក្រហម ស៊េរី ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1JI-0294 , កាបូដៃពណ៌ ខ្មៅ ចំនួន១ , ប្រាក់ដុល្លារចំនួន ៤៥០ដុល្លារ ( បច្ចុប្បន្នប្រគល់ជនរងគ្រោះ ឈ្មោះ យ៉ង់ ហូលែន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និស្សិត សកលវិទ្យាល័យន័រតុន វិញ)

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងម៉ូតូ កំពុងឃាត់នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។

មតិយោបល់