Post News Media ព័ត៌មានជាតិ រៀបការហើយបាន១...

រៀបការហើយបាន១ថ្ងៃ! តូចចិត្តនឹងចំណងដៃ ដែលការ ហើយមិនសល់ ចង់.កផ្តាច់ជីវិត!

សៀមរាប: កាលពីនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណ:ដែលមានស្ត្រីម្នាក់ បានចង.កសម្លាប់ខ្លួន​ដោយតែ តូចចិត្តនឹងចំណងដៃដែលការហើយមិនសល់ នៅចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រី​រងគ្រោះ បានរៀបការនៅថ្ងៃទី២៣-២៤ ខែកុម្ភ: លុះដល់ថ្ងៃទី២៥ ខែកុម្ភ: នារី​រងគ្រោះបានដើររអ៊ូរថា រៀបការហើយអត់សល់ប្រាក់ចំណងដៃ សម្រាប់​រកស៊ី ស្រាប់តែព្រឹកឡើង នាងបានឡើងទៅលើផ្ទះយកខ្សែភ្លើងមកចង.កជាប់ចម្រឹងបង្អួចស្លាប់តែម្តង៕

Loading...