ព័ត៌មានជាតិ

មហាកូន! តូចចិត្តប្រពន្ធលែងលះ សុំទិញពីឪពុកម្តាយទិញស្រាផឹកមិនបាន វាយហើយគំរាមសម្លាប់ទៀត!

កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់ Post News ថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពវាយឪពុកម្តាយនិងគំរាមសម្លាប់ ក្រោយពីតូចចិត្តនឹងប្រពន្ធលែងលះ សុំលុយឪពុកម្តាយយកទៅទិញស្រាផឹកមិនបាន។

ករណីនេះកើតឡើងនៅម៉ោង៨ល្ងាច ថ្ងៃ​ទី​២៥ ខែកុម្ភ: ឆ្នាំ​២០១៨ ភូមិ​ត្រពាំង​រំដេញ ឃុំ​និទាន ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ញឹ​ម ហួត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើ ធ្លាប់ត្រូវាបនសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំច្រើនលើក ច្រើនសារមកហើយ តែមិនរាងចាលនោះទេ ទើបប្រពន្ធទ្រាំមិនបានក៏លែងលះ លុះថ្ងៃកើតហេតុ ក៏សុំលុយឪពុកម្តាយយកទៅទិញស្រាផឹកមិនបាន ក៏វាយនិងគំរាមសម្លាប់តែម្តង។

លុះនៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យជំនាញខេត្តហើយ៕

មតិយោបល់