ព័ត៌មានជាតិ

ហាន់ដាយ បត់ក្រោយកាត់ទទឹងផ្លូវ ត្រូវរថយន្តក្រុមហ៊ុនអូឡាំពិកបុក ស្លាប់និងរបួសជាច្រើននាក់

កំពង់ចាម: នៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យនៅលើផ្លូវជាតិលេខ៦ស្ថិតនៅចំណុច ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាកហាន់ដាយ ពាក់សា្លកលេខ ព្រះសីហនុ 3A-2983 បានបត់ត្រឡប់ក្រោយកាត់ទទឹងថ្នល់ ត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនអូឡាំពិក ធ្វើដំណើរពីសៀមរាបទៅភ្នំពេញ ដែលមានអ្នកដំណើរជិះក្នុងរថយន្តចំនួន ១៩នាក់ បើកទៅបុកចំកណ្តាលរថយន្តហាន់ដាយ បានបណ្ដាលឲ្យស្លាប់តាកុងរថយន្តក្រុង ឈ្មោះ កែវ សាវុធ អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងរបួសធ្ងន់ស្រាលអ្នកដំណើរចំនួន១៩នាក់ ក្នុងនោះមានស្រី១០នាក់ រួមមាន៖
-ជនជាតិខ្មែររបួស ៤នាក់ មានស្រី៣នាក់ (របួសធ្ងន់៣នាក់ និងរបួសស្រាលម្នាក់)
-ជនជាតិថៃ៣នាក់ ប្រុសទាំងអស់ (របួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់)
-ជនជាតិបារាំង២នាក់ មានស្រីម្នាក់ (ស្រាល២នាក់)
-ជនជាតិអាល្លឺម៉ង់៤នាក់ មានស្រីម្នាក់ (របួសស្រាល៤នាក់)
-ស្តី្រជនជាតិអ៊ីស្រាអែល២នាក់ (របួសស្រាល០២នាក់)
-ស្ត្រីជនជាតិអង់គ្លេស៣នាក់ (របួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់)
-បុរសជនជាតិចិនម្នាក់ (របួសធ្ងន់)

ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចបានចុះមក ធ្វើការវាស់វែងដោយនាំយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបាធាយ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះ ត្រូវសមត្ថកិច្ចដឹកបញ្ជូនយកទៅព្យាបាល នៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕

មតិយោបល់