Post News Media ព័ត៌មានជាតិ អភិបាលស្រុកបា...

អភិបាលស្រុកបាទីលោក អ៊ុក រី ត្រូវជំនួសតំណែងដោយលោក ភូន ឈីម ពីអភិបាលរងស្រុកបាទីវិញម្តង

តាកែវ: នៅក្នុងកម្មវិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច អភិបាលស្រុកបាទី នៅព្រឹកថ្ងៃ អង្គារ ១៣ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភ: ឆ្នាំ ២០១៨ នៅសាលសាលាស្រុកបាទី លោក ឡាយ វណ្ណ: អភិបាលនៃខណ:អភិបាលខេត្តតាកែវ បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា៖ មន្ត្រីសមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើការសម្របសម្រួល ដោះលែងជនសង្ស័យ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ជាដាច់ខាត ពិសេសគឺពាក់ព័ន្ធនឹងការបើកល្បែងស៊ីសង ឬកាងបទល្មើសនានា ដោយលោកបានបញ្ជាក់ថា នឹងធ្វើសំណើទៅថ្នាក់លើដកហូតតំណែង នឹងតួនាទីមន្ត្រីទាំងនោះចោល។

ការប្រកាសតែងតាំង លោក ភូន ឈីម ពីអភិបាលរងស្រុកបាទី មកជាអភិបាលស្រុកបាទី ជំនួសលោក អ៊ុក រី ដែលនឹងត្រូវផ្ទេរភារកិច្ចបន្តនៅសាលាខេត្តតាកែវ។

ក្នុងកម្មវិធីនេះដែរ មានការចូលរួមពីប្រធានមន្ទីរជុំវិញខេត្ត លោកមេបញ្ជារការ លោកស្នងការ លោកអធិការ ក្រុមប្រឹក្សាភូមិ ឃុំ ក្រុមអាជីវករ ៕

Loading...