Post News Media ព័ត៌មានជាតិ ស្រីប្រកាន់ប្...

ស្រីប្រកាន់ប្រុសប្រកែក! «បើគាត់ប៉ុនប៉ងរំលោភពិតមែន សូមឲ្យលោកយាយទូលក្អមកាច់បំបាក់.ក និងឡានបុកស្លាប់ទាន់ហន់»

ភ្នំពេញ: នារីវ័យ២០ឆ្នាំម្នាក់ បានមករកការងារធ្វើនៅទីក្រុងភ្នំពេញតែមិនទាន់បានធ្វើផង កំពុងតែដេកលង់លក់ហើយបានភ្ញាក់ស្រែកឆោឡោថា ជនសង្ស័យប៉ុនប៉ងរំលោភមិនបានសម្រេច ក៏បានទូរសព្ទហៅឪពុក និងគូដណ្តឹងមកដល់នាំគ្នាទៅស្បថនៅមុខលោកយាយទូក្អម នៅមុខប៉ុស្តិ៍នគរបាលចោមចៅទី៣ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ ព.ស.ឃ អាយុ២០ឆ្នាំ ទើបមករកការងារធ្វើស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះ ឈា សារី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ដើរតាមម៉ាស៊ីនច្រូតស្រូវ មានស្រុកកំណើតនៅភូមិភូមិព្រែកតាម៉ុក ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ត្រូវបានគូដណ្តឹងរបស់នាងដែលបានស្គាល់ប្រពន្ធរបស់ជនសង្ស័យរស់នៅភូមិរបងជាមួយគ្នាមកធ្វើការរោងចក្រហើយបានជួលបន្ទប់កើតហេតុស្នាក់នៅ ទើបគូដណ្តឹងរបស់នាងបានជូននាងទៅសុំបន្ទប់ប្រពន្ធរបស់ជនសង្ស័យខាងលើស្នាក់នៅ ដើម្បីរកការងារធ្វើ ហើយទើបតែស្នាក់នៅបាន៣ថ្ងៃប៉ុណ្ណោះ មិនទាន់រកការងារបានធ្វើផង គឺស្នាក់នៅក្នុងបន្ទប់ជួលជាមួយប្រពន្ធជនសង្ស័យ និងបងប្អូនស្រីៗចំនួន២នាក់ទៀត សរុបទាំងអស់៥នាក់។

ប្រភពដដែលបានបន្តទៀត ខណ:ពេលនាងស្នាក់នៅបាន៣ថ្ងៃ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ប្រពន្ធរបស់ជនសង្ស័យបានទៅលេងស្រុកកំណើត ដល់ថ្ងៃទី២៥ ទើបត្រឡប់មកវិញ ដោយឲ្យជនសង្ស័យជាប្តីឌុបមកវិញ ហើយបានដេកក្នុងបន្ទប់ជាមួយគ្នាសរុប៥នាក់ ទាំងជនសង្ស័យ គឺប្តីប្រពន្ធរបស់គេដេកជិតគ្នា ចំណែកស្រីៗដេកនៅជាប់គ្នា ។ លុះនៅថ្ងៃទី២៦ ខែកុម្ភ: នឹះដែលជាថ្ងៃកើតហេតុ ប្រពន្ធជនសង្ស័យ និងបងប្អូនទៅធ្វើការអស់ នៅសល់តែជនសង្ស័យ និងជនរងគ្រោះនៅក្នុងបន្ទប់តែ២នាក់ ដោយជនសង្ស័យអង្គុយចុចទូរសព្ទ ចំណែករូបនាងពេលហូបបាយរួចហើយ បានដេកនៅជិតមាត់ទ្វារបន្ទប់ដោយស្លៀកខោពាក់អាវធម្មតា ពេលនោះនាងកំពង់តែដេកលង់លក់ស្រាប់តែជនសង្ស័យបានមកសើយអាវឡើងលើ និងចាប់សម្រាតខោដល់ក្បាលជង្គង់ហើយបានគំរាមនាងថា «កុំប្រាប់នរណាគេ ប្រយ័ត្នគាត់ចាក់សម្លាប់ចោល» ហើយនៅពេលនោះដែលជនសង្ស័យខាងលើបានធ្វើសកម្មភាព ធ្វើឲ្យនាងមានការភិតភ័យ បានស្ទុះប្រតាយប្រតប់ ហើយរត់ចេញក្រៅ ហើយបានទូរសព្ទហៅឪពុកនាង និងគូដណ្តឹងនាង មកដល់ប្រាប់តាមដំណើររឿងនៅពេលប្រាប់ទៅឪពុក និងគូដណ្តឹងនាង ហើយជនសង្ស័យឆ្លើយបដិសេធថា «គេមិនបានប៉ុនប៉ងចាប់រំលោភនាងឡើយ» ។

បើតាមសម្ដីជនសង្ស័យបានសារភាពថា នៅមុនកើតហេតុ រូបគាត់កំពុងមើលទូរសព្ទក្នុងបន្ទប់ ចំណែកជនរងគ្រោះដេកនៅជិតមាត់ទ្វារបន្ទប់ ហើយគាត់ដើរចេញមិនរួច បន្ទាប់មកគាត់បានលើកជើងនាងចេញ ដើម្បីដើរចេញទៅក្រៅ នៅពេលនោះដែល ជនរងគ្រោះបានចោទប្រកាន់គាត់ថា «ចាប់រំលោភនាង» ហើយហៅឪពុកនាងមកដល់វាយរូបគាត់ បណ្ដាលឲ្យទ្រោមខ្លួនស្ទើរថ្លោះចង្កេះទៅហើយ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឪពុកជនរងគ្រោះវាយហើយ ជនសង្ស័យបានបដិសេធ ចំណែកនារីរងគ្រោះនៅតែចោទប្រកាន់សង្ស័យបានចាប់រំលោភ នៅពេលនោះជនសង្ស័យបានទូរសព្ទហៅប្រពន្ធគាត់ដែលកំពង់ធ្វើការរោងចក្រឲ្យត្រលប់មកភ្លាមៗផងដែរ តែដោះស្រាយមិនចេញក៏បាននាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសួរនាំ និងដោយមិនមានសាក្សីបំភ្លឺ ហើយនៅលើខ្លួនប្រាណនារីរងគ្រោះមិនមានស្នាមនៅលើខ្លួន ចំណែកជនសង្ស័យសុខចិត្តព្រមស្បថក៏ព្រមដែរ នៅពេលនោះជនរងគ្រោះបដិសេធមិនប្តឹងផ្តល់ ដោយឲ្យជនរងគ្រោះស្បថនៅមុខលោកយាយទូលក្អម ស្ថិតនៅមុខប៉ុស្តិ៍នគរបាលចោមចៅ៣ ដែលគេមានជំនឿថាស័ក្ដិសិទ្ធិ ដោយជនសង្ស័យហ៊ានស្បថថា «បើគាត់ប៉ុនប៉ងរំលោភពិតមែនសូមឲ្យលោកយាយទូលក្អមកាច់បំបាក់.ក និងឡានបុកស្លាប់ទាន់ហន់» ។ បន្ទាប់ពីស្បថចប់ ហើយក៏បាននាំគ្នាត្រលប់ទៅផ្ទះវិញដោយមិនបានប្តឹងប្តល់អ្វីនោះទេ ៕

Loading...