ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី ២៧ ខែ កុម្ភ: ឆ្នាំ ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង នៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះមានឈ្មោះ ញ៉េប ប៊ុនថេត ភេទប្រុស អាយុ៣៦ឆ្នាំ រងការខូចខាតផ្ទះទាំងស្រុងទំហំ៤មx៦ម រទេះគោ១គ្រឿង និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានអគ្គិភ័យនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី តែសំណាងល្អហេតុការណ៍នេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងរាលដាលដល់អ្នកជិតខាងនោះទេ។ ។

ករណីនេះរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡានស្មើ និង៥ម៉ែត្រគូប៕

មតិយោបល់