Post News Media ព័ត៌មានជាតិ ភ្លើងឆេះព្រៃ ...

ភ្លើងឆេះព្រៃ រាលដាលដល់ហាងលក់បាញ់ឆេវឆេះគ្មានសល់ គិតជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារ

ព្រះវិហារ: លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផែនសេនាធិការ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត មានករណីអគ្គិភ័យឆាបឆេះហាងលក់បាញ់ឆេវ និងកញ្ចុះចំនួន៥។
ខូចខាតមាន មាសចំនួន៥តម្លឹង,លុយ១០០០០ដុល្លារ និងសម្ភារ:ហាងមួយចំនួន។
មូលហេតុ ភ្លើងឆេះព្រៃខាងក្រោយរាលមក។

ករណីនេះកម្លាំងនគរបាលអធិការដ្ឋាន នគរបាលស្រុក ជាំក្សាន្ត បានយករថយន្តពន្លត់អគ្គិភ័យដល់កន្លែងកើតហេតុ តែពន្លត់មិនទាន់ដោយមានខ្យល់បក់បោកខ្លាំង តែយើងបានពន្លត់មិនឲ្យរាលដាល ហើយប្រើប្រាស់ទឹកអស់៦ឡាន៕

Loading...