ព័ត៌មានជាតិ

មានជំងឺរ៉ាំរ៉ៃយូរឆ្នាំ គិតអ្វីមិនចេញ សម្រេចចិត្តផ្តាច់ជីវិត!

ត្បូងឃ្មុំ: នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី មានករណីស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ នៅចំណុចភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះមានឈ្មោះ ហេង ដានី ភេទស្រី អាយុ២៨ឆ្នាំ បានយកខ្សែនីឡុងវិញ ពណ៌ទឹកមាស ចងជាប់មាត់ទ្វាផ្ទះខាងក្រោយកម្ពស់២ ម៉ែត្រពីដី ចង.កសម្លាប់ខ្លួន។

តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា សពជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុ ក៏ធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់