ព័ត៌មានជាតិ

ច្រើនអីយ៉ាងហ្នឹង! សមត្ថកិច្ចចាប់ខ្លួនស្ត្រីម្នាក់ ពាក់ពន្ធ័ករណីទទួលផលចោរកម្មក្នុងករណីលួចរថយន្ត

ភ្នំពេញ: លោកវរសេនីយ៍​ឯក ប៊ុន សត្យា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់Post Newsថា នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ពីបទ ទទួលផលចោរកម្ម ក្នុងអំពើលួចរថយន្តមួយគ្រឿងនៅចំណុចមុខផ្ទះ២៥បេ ផ្លូវ២១៧ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា រថយន្តដែលត្រូវជនសង្ស័យលួចនោះ ម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2I-4618 កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី នៅចំណុច មុខផ្ទះជួលលេខ៥ ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងចាប់យកភស្តុតាង បញ្ជូនមកកាន់ការិយាល័យផងដែរ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចនាំជនសង្ស័យទៅឆែកឆេរលំនៅដ្ឋានដែលមានទីតាំងស្ថិតនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រកឃើញចាប់យកវត្ថុតាង បញ្ជូនមកកាន់ការិយាល័យ មានដូចជា៖ ស្លាកលេខម៉ូតូចំនួន៤បន្ទះ មានលេខ ភ្នំពេញ1FJ-2545 , កំពង់ចាម 1Q-9522 , កំពត1F-0840 និង ភ្នំពេញ 1FJ-3862 , បណ្ណ័សម្គាល់យានយន្តចំនួន៦ ប័ណ្ណ , អត្តសញ្ញាណប័ណ្ណឈ្មោះ ឡៃ ផាន់ទឹក ចំនួន ១កូ នសោសម្រាប់ដោះម៉ូតូមួយចំនួន និងកូនសោឈុត ចំនួន ១២ ឈុត ,គ្រឿងបន្លាស់ម៉ូតូ មួយចំនួន , ម៉ារ៉ាវេន សម្រាប់ធាក់ម៉ូតូចំនួន ១១ , កញ្ចក់ម៉ូតូចំនួន ១៣ គូ ,កូនសោម៉ូតូចំនួន១៣ គ្រាប់ , គម្របស៊ីម៉ាំងម៉ូតូចំនួន ១៣ និងសន្ទះកែបម៉ូតូចំនួន៤ បន្ទះ រួមនឹង រថយន្តមួយគ្រឿងម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2I-4618 (ពាក់ស្លាកលេខក្លែងភ្នំពេញ 2Y-3326)

ជនសង្ស័យមានឈ្មោះ ហម ធារ៉េត ហៅម៉ាប់ ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ាន់ បញ្ញាវុធ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់ដែក។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់