ព័ត៌មានជាតិ

លួងលោមក្មេងស្រីអាយុ៨ឆ្នាំ រំលោភបានសម្រេច ចុងក្រោយខ្នោះ!

ព្រៃវែង: លោកអធិការស្រុកពារាំង បានប្រាប់ Post News ថា ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានសម្រេច។

ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ​រូបគេបានលួងលោមក្មេងស្រីរងគ្រោះ រួចក៏ធ្វើសកម្មភាពរំលោភបានសម្រេច តែមិនស៊ីជម្រៅ។
ហើយរហូតមកដល់ពេលជនសង្ស័យបានបញ្ជូនមកកាន់ការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់